← ត្រឡប់ទៅអត្ថបទទាំងអស់
របៀបការពារគណនី Gaming របស់អ្នក
ហេតុអ្វីបានជាគណនី Gaming ត្រូវបានគេលួច?
ជារៀងរាល់ថ្ងៃ គណនី Gaming រាប់ពាន់ត្រូវបានគេលួចចូល។ អ្នកលេង Game ជាច្រើនមិនដឹងថា គណនីរបស់ពួកគេមានតម្លៃខ្ពស់សម្រាប់ Hackers ទេ។ Skins, in-game items, និង virtual currency អាចត្រូវបានលក់ក្នុងទីផ្សារងងឹត។
ជំហានទី 1: ប្រើ Password ខ្លាំង
Password ល្អមួយគួរមាន:
- យ៉ាងតិច 12 អក្សរ
- អក្សរធំ និងអក្សរតូចលាយគ្នា
- លេខ និងនិមិត្តសញ្ញាពិសេស (!@#$%)
- កុំប្រើឈ្មោះ, ថ្ងៃកំណើត, ឬពាក្យងាយស្មាន
ជំហានទី 2: បើក Two-Factor Authentication (2FA)
2FA គឺជាស្រទាប់សុវត្ថិភាពបន្ថែមដ៏សំខាន់បំផុត។ សូម្បីតែ Hacker ដែលមាន Password របស់អ្នកក៏មិនអាចចូលបានដែរ ប្រសិនបើគាត់គ្មានកូដ 2FA។
Platforms ដែលគាំទ្រ 2FA:
- Steam — Steam Guard Mobile Authenticator
- Epic Games — Authenticator App ឬ SMS
- Riot Games — Authenticator App
- Facebook Gaming — Facebook's 2FA
ជំហានទី 3: ប្រយ័ត្នពី Phishing Links
Hackers ច្រើនប្រើ links ក្លែងក្លាយ ដែលមើលទៅដូច website ពិត។ កុំចុច link ពី:
- សារមិនស្គាល់នៅក្នុង Discord ឬ Telegram
- Email ដែលអ្នកមិនបានរំពឹង
- ការផ្សព្វផ្សាយ "Free skins" ឬ "Free V-Bucks"
ជំហានទី 4: កុំចែករំលែកគណនី
ការចែករំលែកគណនីជាមួយមិត្តភ្ជាប់ គឺជាកំហុសធំបំផុតមួយ។ សូម្បីតែមិត្តភ្ជាប់ ក៏អាចធ្វើអោយគណនីអ្នកមានគ្រោះថ្នាក់ដោយចៃដន្យ — ដូចជាការចុច link ក្លែងក្លាយ។
ជំហានទី 5: ពិនិត្យសកម្មភាពគណនីជាប្រចាំ
Platforms ភាគច្រើនអនុញ្ញាតឱ្យអ្នកមើល login history។ ប្រសិនបើអ្នកឃើញ login ពីទីតាំង ឬឧបករណ៍ដែលអ្នកមិនស្គាល់ — ផ្លាស់ប្តូរ Password ភ្លាមៗ!
"សុវត្ថិភាពគណនី Gaming មិនមែនជារឿងលេងសើចទេ។ វានិយាយពីការការពារពេលវេលា ប្រាក់កាស និងកម្រិតដែលអ្នកបានខិតខំប្រឹងប្រែង។" — Noobie GMK
ចែករំលែកអត្ថបទនេះ: