Facebook បង្រ្កាបការបោកប្រាស់ជាមួយបច្ចេកវិទ្យាថ្មី និងដៃគូសហការ
ចំនុចសំខាន់
Facebook បានចេញអត្ថបទមួយស្តីពីការប្រកាសពីយុទ្ធនាការប្រឆាំងនឹងការបោកប្រាស់តាមរយៈបច្ចេកវិទ្យាថ្មី និង ដៃគូរដែលខ្លួនបានសហការ!
Tool ថ្មីសម្រាប់ការពារអ្នកប្រើប្រាស់
នៅថ្ងៃនេះហ្វេសប៊ុកបានធ្វើការបញ្ចេញ Tool ថ្មីលើ Facebook, កម្មវិធីផ្ញើសារ (Messenger) និង WhatsApp ដើម្បីជួយទប់ស្កាត់ការឆបោក និង ចែករំឡែកពីការ Update ថ្មីពីរបៀបដែលក្រុមហ៊ុននេះកំពុងតែសហការជាមួយនឹងដៃគូក្នុងវិស័យនេះ និងស្ថាប័នអនុវត្តច្បាប់ ដើប្បីអោយអ្នកបោកប្រាស់នឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ស្ថិតិការបង្រ្កាប់ក្នុងឆ្នាំ ២០២៥
- លុបពាណិជ្ជកម្មឆបោក និង ខុសគោលការណ៍បានសរុបជាង ១៥៩លានពាណិជ្ជកម្ម
- បិទគណនីហ្វេសប៊ុកនិង IG ជាង 10.9 លានគណនីដែលពាក់ពន្ធនឹងមជ្ឈមណ្ឌលឧក្រិដ្ឋសកម្មឆបោក
- បិទគណនីជាង ១៥០,០០០ ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ រួមគ្នាជាមួយនឹងប៉ូលីសថៃ
- ចាប់ខ្លួនមនុស្សបាន ២១នាក់ដោយប៉ូលីសថៃ
ប្រព័ន្ធ AI កម្រិតខ្ពស់សម្រាប់កត់សម្គាល់ការឆបោក
ដោយសារតែការវិវត្តន៍របស់ការឆបោកនេះមានល្បិចកលចម្លែកថ្មីៗជាបន្តបន្ទាប់និងជារៀងរាល់ថ្ងៃ ក្រុមហ៊ុននេះសម្រេចបង្កើតប្រព័ន្ធ AI កម្រិតខ្ពស់មួយសម្រាប់កត់សម្គាល់និងជៀសវាងអ្នកឆបោក។ ប្រព័ន្ធនេះមានសមត្ថភាពក្នុងការវិភាគសញ្ញាឆបោកដូចជា អត្ថបទ រូបភាព និងបរិបទជុំវិញ ដើម្បីអាចស្វែងរកលំនាំឆបោកអោយបានកាន់តែទូលំទូលាយនិងលឿនជាងមុន។
មុខងារថ្មីលើ Facebook
Facebook បានបង្ហាញមុខងារមួយដែលជូនដំណឹងទៅកាន់បងប្អូនបើមានគណនីចម្លែក Add មកកាន់បងប្អូន។ System របស់ Meta អាចស្វែងរកនិងលុបគណនីដែលមានបំណងអាក្រក់ រួមទាំងផ្ដល់សារព្រមានជាមុន។
មុខងារថ្មីលើ WhatsApp
WhatsApp បានបន្ថែមមុខងារផ្តល់សញ្ញាព្រមានដល់បងប្អូនជាមុនរាល់ពេលបងប្អូនចាប់ផ្តើម Link ចូល Device ថ្មី ដើម្បីការពារពីការភ្ជាប់គណនីទៅកាន់ឧបករណ៍របស់អ្នកឆបោក។
មុខងារថ្មីលើ Messenger
នៅលើកម្មវិធីផ្ញើសារ ក្រុមហ៊ុននេះបានដាក់អោយប្រើប្រាស់មុខងារ Scan រកការឆបោកម្រិតខ្ពស់មួយ ដែលយកលំនាំការឆបោកទូទៅ ដូចជាការអូសទាញអោយទៅធ្វើការងារប្រាក់ខែខ្ពស់។ ហ្វេសប៊ុកនឹងសួរបងប្អូនថា ចង់ចែករំលែកសារនេះអោយ AI ពិនិត្យមើលទេ ដើម្បីរកមើលថាមានបោកប្រាស់ឬអត់។ ប្រសិនបើរកឃើញ យើងនឹងទទួលបានការណែនាំបន្ថែមថាគួរ Block ឬធ្វើយ៉ាងណាបន្តទៀត។
ការសហការជាមួយ FBI និង DOJ
FBI និង ក្រុមការងារពិសេសបង្រ្កាបការបោកប្រាស់របស់ DOJ ក្រសួងយុត្តិធម៌អាមេរិក និង មជ្ឈមណ្ឌលការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ACSC នៃប៉ូលីសថៃ រួមទាំងភ្នាក់ងារអនុវត្តន៍ច្បាប់សាកល បានរួមគ្នាក្នុងការបិទគណនីជាង ១៥០,០០០ ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់។
នេះជាការបង្រ្កាបលើកទីពីរនៅខែធ្នូ ឆ្នាំ២០២៥ រួមគ្នាជាមួយនឹងប៉ូលីសថៃ។ លើកទីមួយគេបានលុបផេកជាង ៥៩,០០០ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការលាងលុយខ្មៅ និងការជ្រើសរើសបុគ្គលិកខុសច្បាប់។
ការបង្រ្កាប Romance Scam
Meta បានលុបគណនីបាន ១៥,០០០ នៅលើ Facebook និង IG ដែលបានប្រើប្រាស់អត្តសញ្ញាណបោកបញ្ជោត ជាការអូសទាញដោយស្នេហារ និង ល្បែងអនឡាញជាដើម។
ការចាប់ខ្លួនជនសង្ស័យនៅប្រទេសនីហ្សេរីយ៉ា
ការសហការជាមួយប្រទេសនីហ្សេរីយ៉ា និង ចក្រភពអង់គ្លេស បានឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលត្រូវបានចោទប្រកាន់ថាមានការពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់មួយក្នុងទីក្រុង Agbor រដ្ឋ Delta។ ក្រុមឧក្រិដ្ឋជនទាំងនេះបានប្រើប្រាស់គណនីបណ្តាញសង្គមក្លែងក្លាយដោយបន្លំធ្វើជាអ្នកជួញដូររូបិយប័ណ្ណគ្រីបតូ និងប្រើប្រាស់ក្រុម (Groups) នៅលើ Facebook។
យុទ្ធនាការអប់រំនៅជុំវិញពិភពលោក
- #TrappedinScamCrime — ជាមួយ UNODC, IJM និងក្រសួងការបរទេសអាមេរិក ដែលដំណើរការនៅក្នុងវៀតណាម ថៃ ឡាវ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន
- Scam Se Bacho — ជាមួយមជ្ឈមណ្ឌល I4C និង SEBI នៅឥណ្ឌា មានតារាសម្ដែង Neena Gupta ចូលរួម
- Febraban (សហព័ន្ធធនាគារប្រេស៊ីល) និង Profeco (ទីភ្នាក់ងារការពារអ្នកប្រើប្រាស់ម៉ិកស៊ិក)
វិភាគពី Noobie GMK
កាលអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៥ យើងទទួលបានការបិទគណនីជាច្រើនដោយគ្មានមូលហេតុ។ កាលនោះយើងកំពុងតែមានជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ ប្រជាជនយើងជាច្រើនបានធ្វើសង្រ្គាមតាមរយៈឌីជីថលដោយការចែករំលែក ការជេរប្រមាថា ការ Report ដោយគ្មានមូលហេតុច្បាស់លាស់ និង Spam Comment។
Timeline នេះស៊ីគ្នាជាមួយនឹងការប្រកាសរបស់ Facebook ថាបានចូលរួមជាមួយប៉ូលីសថៃក្នុងការបិទគណនីឆបោក ១៥០,០០០ គណនីនៅអាស៊ី។ AI ដែល Facebook បានដាក់អោយប្រើប្រាស់នោះ វាបានចាប់តាមរយៈសកម្មភាពគណនី ដោយសារតែបាននាំគ្នាចូលទៅ Comment ច្រើនៗក្នុងពេលតែមួយ ការជេរប្រមាថដែលខុសនឹងគោលការណ៍ជាដើម។
"ប្រសិនបើការធ្វើសង្រ្គាមលើឌីជីថលនេះ បងប្អូនគួរតែប្រយ័ត្នរាល់សកម្មភាពលើហ្វេសប៊ុក គោរពក្រមសីលធម៌អោយបានខ្ពស់។ ការជេរប្រមាថ / Spam / Report ដោយគ្មានមូលហេតុ វាមិនមែនជាអ្វីដែលយើងត្រូវបង្ហាញទៅពិភពលោកទេ។" — Noobie GMK